ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នាយផ្នែករដ្ឋបាលជលផលបូទុមសគរ បានចូលរួមក្នុងពិធីដុតបំផ្លាញឧបករណ៍នេសាទ (លបកន្ទុយកណ្តុរ ឬ លបប្រើស១០០ ដែលជាប្រភេទឧបករណ៍នេសាទ គ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១១០ ខ្សែ ប្រវែង ៨៨០ ម៉ែត្រ ស្មើនឹង ០១ករណី នៅភូមិអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង អ្នកចូលរួម ០៩ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម