ចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារពិការភាពឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០
ចេញ​ផ្សាយ ០៤ ធ្នូ ២០១៩
135

ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ  ឆ្នាំ២០១៩ លោក គង់ មិនា អនុប្រធានការិយាល័យកសិ.ឧស្សាហកម្ម បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារពិការភាពឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០។ ក្រោមអធិបតីភាពលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន នាយកដ្ឋានផ្សេងៗចំណុះក្រសួងកសិកម្ម និងគ្រប់មន្ទីរទូទាំង ២៥ ខេត្ត ក្រុង សរុបប្រមាណ ១៣០ នាក់ អង្គសិក្ខាសាលានេះប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួង(សាលប្រជុំសែនពិដោរអគារផ្ការំដួល)។

ចំនួនអ្នកចូលទស្សនា
Flag Counter