ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោក ឡាង គីរី អនុប្រធានមន្ទីរ លោក ខៀវ កានិត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ - ២ធ្នូ ២០១៩) ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនី ប៊ុន លើត រដ្ឋលេខាធិការក្រសួងកាពារជាតិ និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជាខេត្តកោះកុង ក្នុងពិធីអបអរសាទរនេះមានសមាជិកចូលរួមសរុបប្រមាណជិត ៣០០នាក់ នៅទីស្នាក់ការគណបក្សខេត្ត។ បន្ទាប់មកលោកប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម