ំថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកនាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើដងទង់ អណ្ដូងទឹក និងស្រែអំបិល សរុបចំនួន ០៤ នាក់ ចូលរួមកិច្ចប្រជុំស្ដីពី ការពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត។ កិច្ចប្រជុំប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន ១២៨ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម