ំថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោក គង់ មិនា អនុប្រធានការិយាល័យកសិ.ឧស្សាហកម្ម បានចូលរួមសិក្ខាសិលាផ្សព្វផ្សាយ ស្តីពីការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស ក្នុងវិស័យកសិកម្ម។ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាប្រធានគណៈអធិបតី និងមានការចូលរួមពីសំណាក់លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (មកក្រសួងមហាផ្ទៃ)និងលោកលោកស្រីប្រធាន អនុប្រធានមន្ទីរទាំង ២៥ ខេត្ត/ក្រុង ប្អូនៗសិស្ស និស្សិត ឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មទាំងអស់ សរុបមានប្រមាណ ៨៥០ នាក់ចូលរួម។ សិក្ខាសិលានេះធ្វើឡើងនៅ សាលប្រជុំសម្តេចតេជោហ៊ុនសែន សាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម