ថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានសមាជិកសមាជិកា ពីបណ្ដាមន្ទីរវិស័យពាក់ព័ន្ធ ក្រុង-ស្រុក និងយុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យ៉ាងច្រើនកុះករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម