ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយមន្រ្តីនាយកដ្ឋានអភិរក្សធនធាន ជលផលនៃរដ្ឋបាលជលផលនិងមន្រ្តីអង្គការ FFI ចុះធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ១២៣ អនក្រ.បក ស្ដីពីការកំណត់ប្រភេទផល ផលិតផលជលផលកំពុងរងគ្រោះថ្នាក់ និងប្រកាសលេខ ៤០០ ប្រក.កសក ស្ដីពី ការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវតិភាព ត្រីការម៉ុងនៅពាមក្រសោប ខេត្តកោះកុង ហើយសូមឲ្យបងប្អូនប្រជានេសាទ ចូលរួមថែរក្សា និងអភិរក្សអណ្ដើកសមុទ្រ ពីព្រោះវាជាប្រភេទសត្វ ជិតផុតពូជ ប្រសិនបើវាជាប់មង ឬអួន មេត្តាដោះលែងវាឲ្យទៅ ក្នុងធម្មជាតិវិញ ចៀសវាងការយកទៅ លក់ ឬធ្វើជាម្ហូប ពីព្រោះការជួញដូរសត្វដែលកំពុង់រងគ្រោះ គឺជាអំពើល្មើសច្បាប់ ពិធីនេះធ្វើឡើង នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ៤៦ នាក់ ស្រី ២២ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម