ចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការរៀបចំផែនការអនុវត្តន៍គម្រោង និងពិនិត្យលើកញ្ចប់ថវិកាសម្រាប់ ឆ្នាំ២០២០
ចេញ​ផ្សាយ ២៩ វិច្ឆិកា ២០១៩
255

ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងមន្ត្រីខណ្ឌចំនួន ០១ រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការរៀបចំផែនការអនុវត្តន៍គម្រោង និងពិនិត្យលើកញ្ចប់ថវិកាសម្រាប់ ឆ្នាំ២០២០ របស់គម្រោងរបៀងអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្គ ខេត្តគោលដៅ កោះកុង - មណ្ឌលគីរី លើការថែរក្សាការពារព្រៃឈើ ការអភិរក្សធនធានធម្មជាតិ  ការពង្រឹងសមត្ថភាពគ្រប់គ្រងរបស់សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ និងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន។ សិក្ខាសាលាប្រព្រឹត្តទៅនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ រាជធានីភ្នំពេញ  ដែលមានសមាសភាពអ្នកពាក់ព័ន្ធចូលរួម សរុបចំនួន ៣២ នាក់  ស្រី ០៦ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter