ចុះផ្សព្វផ្សាយ ដល់សមាជិកសហគមន៍ព្រៃឈើ ពីផលប្រយោជន៍ នៃការចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាងខណ្ឌរដ្ឋបាលព្រៃឈើ ជាមួយសហគមន៍ព្រៃឈើ នាខែធ្នូខាងមុខនេះគឺក្នុងគោលបំណង ដើម្បីបំពេញទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់
ចេញ​ផ្សាយ ២៩ វិច្ឆិកា ២០១៩
112

ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា  ឆ្នាំ២០១៩   មន្ត្រីផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល សហការជាមួយគណ:កម្មការសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល បានចុះផ្សព្វផ្សាយ ដល់សមាជិកសហគមន៍ព្រៃឈើ ពីផលប្រយោជន៍ នៃការចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាងខណ្ឌរដ្ឋបាលព្រៃឈើ ជាមួយសហគមន៍ព្រៃឈើ នាខែធ្នូខាងមុខនេះគឺក្នុងគោលបំណង ដើម្បីបំពេញទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់។ រៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ គ្រប់គ្រងប្រើប្រាស់ស្របច្បាប់ និងប្រកបដោយនិរន្តរភាព។សមាជិកចូលរួមសរុបចំនួន ២១ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter