ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយមន្រ្តីនាយកដ្ឋានអភិរក្សធនធាន ជលផលនៃរដ្ឋបាលជលផលនិងមន្រ្តីអង្គការ FFI ចុះធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ១២៣ អនក្រ.បក ស្ដីពីការកំណត់ប្រភេទផល ផលិត ផលជលផលកំពុងរងគ្រោះថ្នាក់ និងប្រកាសលេខ ៤០០ ប្រក.កសក ស្ដីពី ការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថភាព ត្រីការម៉ុងនៅពាមក្រសោប ខេត្តកោះកុង ហើយសូមឲ្យបងប្អូនប្រជានេសាទ ចូលរួមថែរក្សា និងអភិរក្សអណ្ដើកសមុទ្រ ពីព្រោះវាជាប្រភេទសត្វជិតផុតពូជ ប្រសិនបើវាជាប់មង ឬអួន មេត្តាដោះលែងវាឲ្យទៅក្នុងធម្មជាតិវិញ ចៀសវាងការយកមកលក់ ឬធ្វើជាម្ហូប ពីព្រោះការជួញដូរសត្វដែលកំពុង់រងគ្រោះ គឺជាអំពើល្មើសច្បាប់។ ពិធីនេះធ្វើឡើង នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដែលមានអ្នកចូលរួមចំនួន ៤៤ នាក់ ស្រី ១៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម