ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្ត្រីកសិកម្មប្រចាំការិយាល័យកសិកម្មស្រុកបូទុមសាគរ និងរួមសហការជាមួយអង្គការ STEER និងដៃគូរសហការជាមួយអង្គការ IDE បានចុះស្រង់របាយការណ៍ នៃសង្វាក់ផលិតកម្មទីផ្សារលើផលិតផលបន្លែត្រសក់ ចេក និងស្វាយចន្ទី ស្ថិតនៅក្នុងភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ។ និងបន្តចូលរួមសហការជាមួយអង្គការ STEER និងអង្គការiDE បានសម្ភាសន៏កសិករអំពីដំណាំចេក និងត្រសក់ នៅផ្សារដងទង់ ផ្សារភូមិថ្មី ក្រុងខេមរភូមិន្ធ ខេត្តកោៈកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម