ចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្
ចេញ​ផ្សាយ ២៩ វិច្ឆិកា ២០១៩
119

ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា  ឆ្នាំ២០១៩ ១.ពេលព្រឹក: លោក សុខ សំអាត អនុប្រធានមន្ទីរ លោក មិន សោភា  លោក ហូង ចំរើន  លោក ឈូក រ៉េន និងកញ្ញា ផាន់ សម្ផស្ស ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការ ប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្តកសិកម្ម និងប្រមូលចងក្រងទិន្នន័យគ្រោះមហន្តរាយក្នុងវិស័យកសិកម្មនៅមន្ទីរកសិកម្មខេត្ត។វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់លោក សុខ សុភាព ប្រធានការិយាល័យព័ត៌មានភូមិសាស្រ្តកសិកម្ម និងលោក ជា សុធី មន្ត្រីការិយាល័យព័ត៌មានភូមិសាស្រ្តកសិកម្មនៃមជ្ឈមណ្ឌលឯកសារកសិកម្ម ក្រសួងកសិកម្ម។  ២.ពេលរសៀល: បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter