ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយមន្រ្តីនាយកដ្ឋានអភិរក្សធនធានជលផល នៃរដ្ឋបាលជលផល និងមន្រ្តីអង្គការ FFI ចុះធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ១២៣ អនក្រ.បក ស្ដីពីការកំណត់ប្រភេទផល ផលិតផលជលផលកំពុងរងគ្រោះថ្នាក់ និងប្រកាសលេខ ៤០០ ប្រក កសក ស្ដីពី ការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវតិភាព ត្រីការម៉ុង នៅពាមក្រសោប ខេត្តកោះកុង។ ក្នុងពិធីនេះមន្រ្តីបានធ្វើការណែនាំដល់បងប្អូនប្រជានេសាទជួយគ្នា ថែរក្សា និងអភិរក្សអណ្ដើកសមុទ្រ នៅពេលអណ្ដើកសមុទ្រ ( ល្មិច ក្រាស ) ជាប់មង ឬអួន មេត្តាដោះលែងវាឲ្យទៅក្នុងធម្មជាតិវិញ ចៀសវាងការយកមកលក់ ឬធ្វើជាម្ហូប ពីព្រោះការជួញដូរសត្វដែលកំពុង់រងគ្រោះ គឺជាអំពើល្មើសច្បាប់។ ពិធីនេះធ្វើឡើង នៅភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ៧៧ នាក់ ស្រី ៤៧ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម