ថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឡាង គីរី អនុប្រធានមន្ទីរ ចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ នៅសាលាឃុំស្រែអំបិល ស្រុកស្រែអំបិល ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុកស្រែអំបិល គណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក ការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំទាំង០៦ នៃស្រុក និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៣០០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម