ថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើកកិច្ចប្រជុំស្តីពី របាយកាណ៍វឌ្ឍនភាព និងផែនការបន្តរបស់គម្រោងអភិរក្សអណ្តើងហ្លួង និងក្រពើត្រី ក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ នាយរងខណ្ឌ នាយ នាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ និងនាយរងសង្កាត់រដ្ឋបាលជលផលមណ្ឌលសីមា នៃរដ្ឋបាលជលផល និងក្រុមការងារអង្កការ WCS ដែលមានអ្នកចូលរួមប្រមាណ ១៥ នាក់ ស្រី ០២នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម