ចុះត្រួតពិនិត្យលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់សហគមន៍ព្រៃឈើសាមគ្គីព្រែកជីក
ចេញ​ផ្សាយ ២២ វិច្ឆិកា ២០១៩
121

ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩  លោក ប្រាក់ ប៊ន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង សហការជាមួយមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល  គណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីព្រែកជីកឃុំជីខលើ ស្រុកស្រែអំបិល បានចុះត្រួតពិនិត្យលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់សហគមន៍ព្រៃឈើសាមគ្គីព្រែកជីក។  និងនាពេលរសៀលថ្ងៃនេះផងដែរ  ក្រុមការងារបានសម្រេចជ្រើសរើសយកទីតាំងវត្តមុន្នី ជីខលើ  ដែលមានចំណុចនិយាមកា UTM ( 3 55 437 ; 12 35 141 ) ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ 24-25  ផ្លូវជាតិលេខ ៤៨ ភូមិជីខ  ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ជាទីតាំងសម្រាប់រៀបចំពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាងភាគ្គី ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ជាមួយគណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក នាខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter