ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកអនុប្រធានការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលាស្តីពី ការផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូដល់មន្រ្តីបង្គោល ក្រោមអធិបតីភាពលោកបណ្ឌិត អូន សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ វគ្គសិក្ខាសាលានេះរៀបចំដោយ នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូ សហការជាមួយការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។ គោលបំណងបង្កើន និងពង្រឹងចំណេះដឹងដល់មន្រ្តីរាជការអំពីបច្ចេកទេសដំណាំកៅស៊ូ ទាំងទ្រឹស្តី និងការអនុវត្តដើម្បីជាគន្លឹះក្នុងការផ្សព្វផ្សាយដល់កសិករក្នុងតំបន់ និងតាមខេត្តនានាបានយល់ដឹង ។ សិក្ខាកាមដែលអញ្ជើញចូលរួមពីអគ្គនាយកដ្ឋានកៅស៊ូ ប្រធាន-អនុប្រធាន និងមន្រ្តីការិយាល័យកៅស៊ូ រាជធានី-ខេត្តសរុបមានចំនួន ៤៩នាក់,ស្រីចំនួន ១២ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម