ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឡាង គីរី អនុប្រធានមន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមសិក្ខាសាលានៅមន្ទីរបរិស្ថានខេត្ត ក្រោមអធិបតីភាព លោក អេង ប៉ូឡូ អនុប្រធាននាយកដ្ឋាន អភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃក្រសួងបរិស្ថាន ស្ដីពីការបោះបង្គោលព្រំប្រទល់នៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្ត្រខេត្តកោះកុង ។ សិក្ខាសាលាមានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី និងមន្ត្រីរាជការ នៃមន្ទីរអង្គភាពពាក់ព័ន្ធ សរុបចំនួន ៣៨ នាក់ ក្នុងនោះមានស្ត្រី ចំនួន ០៤ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម