ថ្ងៃច័ន្ទ-អង្គារ ៧-៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ខៀវ កានិត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមក្នុងសិក្ខាសាលាចាប់ផ្តើមគម្រោង Technical support to develop and implement Livestock Identification and Registration System (LIRS), Cambodia, TCP/RAS/3706 នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ សមាជិកអង្គសិក្ខាសាលាសរុបចំនួន ៤៨ នាក់ ស្រី ០៤ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម