ថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម សហការជាមួយកសិកម្មស្រុកស្រែអំបិល បានចុះធ្វើការជំរុញការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកស្រែអំបិល ខេត្តកោះកុង។ ការិយាល័យបានចុះជំរុញលើទីតាំងចំនួន ៥ ក្នុងនោះ ២ ទីតាំងជាទីតាំងចាស់ និង ៣ ទីតាំងទៀតជាទីតាំងថ្មី ហើយការិយាល័យបានណែនាំឱ្យគាត់បំពេញគ្រប់លក្ខខណ្ឌច្បាប់ដែលតម្រូវ និងពន្យល់ពីផលវិបាក នៅពេលដែលយើងខ្វះចន្លោះប្រហោងក្នុងក្នុងការបំពេញលក្ខខណ្ឌច្បាប់ ការិយាល័យបានចែកឯកសារច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មចំនួន ៣ ច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម