ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្មស្រុកស្រែអំបិល លោក ឈូក រ៉េន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោក យ៉ន សំណាង មន្ត្រីការិយាលល័យផលិតកម្ម និងបសុព្យាបាល និងលោក គង់ មិនា អនុប្រធានការិយាល័យកសិ.ឧស្សាហកម្ម ដែលតំណាងឱ្យអង្គភាពច្រកចេញចូលតែមួយ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការផ្តល់សេវារដ្ឋបាល លើយន្តការច្រកចេញចូលតែមួយ សម្រាប់ស្រុកទាំង ០៦ ក្នុងខេត្តកោះកុង។ រួមទាំងមន្ទីរកសិកម្មក៏មានបទបង្ហាញក្នុងកម្មវិធីនេះផងដែរ។កម្មវិធីរៀបចំឡើង នៅសាលប្រជុំ (ខ) សាលាខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម