ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ចូលរួមកិច្ចប្រជុំលើកចុងក្រោយ នៃគណៈកម្មការសម្របសម្រួលលើគម្រោងស្តីពី ការធ្វើអោយប្រសើឡើង នូវបច្ចេកទេសផលិតកម្មកូនត្រីពូជសមុទ្រនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតី ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ដោយមានការចូលរួមពីប្រធានអង្គការ JICA និងអ្នកជំនាញមកពីប្រទេសជប៉ុន មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៏វារីវប្បកម្ម មន្រ្តីមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៏វារីវប្បកម្មសមុទ្រ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលតាមតំបន់ឆ្នេរសមុទ្រ នៅសាលប្រជុំរដ្ឋបាលជលផល រាជធានីភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម