ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ០៩ខែ ដើមឆ្នាំ២០១៩
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០១៩
656

ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា  ឆ្នាំ២០១៩  អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ០៩ខែ ដើមឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងខេមរភូមិន្ទ និងផ្សព្វផ្សាយផែនការណែនាំសំខាន់ៗរបស់ក្រសួងមហាផ្ទៃ ដែលមានអ្នកចូរួមសរុបប្រមាណ ៨០ នាក់ នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រុងខេមរភូមិន្ទ។

ចំនួនអ្នកចូលទស្សនា
Flag Counter