ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ការិយាល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកបុទុមសាគរ ខេត្តកោះកុង។ បាន UP ការកិច្ចចំនួន ០២ ឃុំគឺឃុំអណ្ដូងទឹក និងឃុំកណ្តោល ក្នុងនោះឃុំអណ្ដូងទឹកបានត្រួតពិនិត្យលើ ០៣ ដេប៉ូនិងមួយផ្សារ ចំណែកឃុំកណ្ដាល យើងបានជួបពិនិត្យ ០២ដេប៉ូ។ ជាលទ្ធផលឃុំអណ្ដូងទឹក មានតែ ០១ដេប៉ូប៉ុណ្ណោះដែលធ្វើការតាំងលក់ជីកសិកម្ម និងថ្នាំកសិកម្ម យើងបានត្រួតពិនិត្យគិតលើការតាំងលក់របស់អាជីវករ ០១ដេប៉ូ នៅឃុំអណ្ដូងទឹក លើបរិមាណចំណុះរបស់បាវ សុពលភាពប្រើប្រាស់ និងការចុះបញ្ជីជាការពុំមានឃើញលក្ខណៈខុសឆ្គងឡើយ។ នៅក្នុងផ្សារអណ្ដូងទឹកពុំមានការតាំងលក់ថ្នាំកសិកម្មជីកកសិកម្មឡើយ។ នៅឃុំកណ្ដុរមាន ០២ដេប៉ូ គឺជាដេប៉ូលក់ដុំ លក់រាយ តាមរដូវកាលហើយនៅក្នុងកំឡុងពេលយើងត្រួតពិនិត្យ គឺពុំមានការតាំងលក់ជីកសិកម្ម ថ្នាំកាត់កម្មឡើយ ក្រោយពីយើងបានជួបពិនិត្យសព្វគ្រប់ និងសួរនាំទៅអាជីវករគាត់ថាគាត់ឈប់លក់យូរហើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម