ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពី លោក-លោកស្រីអនុប្រធានមន្ទីរ លោកនាយ-នាយរង ខណ្ឌ ផ្នែក សង្កាត់ និងមន្ត្រីទាំងអស់នៃខណ្ឌរដ្ឋបាលជលផល លោកនាយ-នាយរងខណ្ឌ ផ្នែក សង្កាត់ និងមន្ត្រីទាំងអស់នៃខណ្ឌរដ្ឋបាលព្រៃឈើ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីក្រោមឱវាទមន្ទីរទាំងអស់ ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យកសិកម្ម ក្រុង ស្រុក ដើម្បីបូកសរុបលទ្ធផលការងារវិស័យកសិកម្ម ប្រចាំខែតុលា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំមន្ទីរកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម