ថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយរងទទួលបន្ទុករួមខណ្ឌរដ្ឋបាលជលផលកោះកុង និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ព្រមទាំងមានការចូលរួមពីឯកឧត្ដម លោក លោកស្រីជាសមាជិកគណៈបញ្ជាការឯកភាពខេត្ត និងមានការអញ្ជើញចូលរួមពីស្ថាប័នតុលាការ អ្នកចូលរួមសរុបចំនួន ៥៩ នាក់ ក្នុងនោះមានស្ដ្រី ចំនួន ០២ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម