ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង ទទួលបន្ទុករួម នាយ-នារយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ លោកប្រធានការិយាល័យកសិកម្មស្រុកស្រែអំបិល លោកអភិបាលស្រុកស្រែអំបិល ប្រធានការិយាល័យភូមិបាលស្រុកស្រែអំបិល និងលោកមេឃុំជ្រោយស្វាយ បានចូលរួមអមដំណើរលោក សុខ សុទ្ធី អភិបាលរងខេត្ត ដើម្បីចុះប្រមូលទិន្នន័យ និងឯកសារពាក់ព័ន្ធផ្សេងៗ ក្នុងការកំណត់ដីព្រៃកោងកាងតាមតំបន់ឆ្នេរសមុទ្រខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម