ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទចំនួន ០៥ នាក់ ចូលរួមប្រជុំជាមួយក្រុមការងារបច្ចេកទេសរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ ដឹកនាំដោយលោក ម៉ែន ទម្រង់រត្ឋន៍ អនុប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដើម្បីសិក្សាស្វែងយល់ពីតម្រូវការបណ្ដុះបណ្ដាលរបស់មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានសម្រាប់ឆ្នាំ២០២០ ខាងមុខ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅអគារស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ០៨ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម