ចេញប្រតិបត្តិការ ត្រួតពិនិត្យបទល្មើសជលផល
ចេញ​ផ្សាយ ១១ តុលា ២០១៩
134

ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មន្រ្តីផ្នែករដ្ឋបាលជលផលបូទុមសាគរ បានសហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ សហគមន៍នេសាទ ឃុំជ្រោយស្វាយ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ចេញប្រតិបត្តិការ ត្រួតពិនិត្យបទល្មើសជលផល  ក្នុងភូមិសាស្រ្ត ឃុំអណ្តូងទឹក និងឃុំជ្រោយស្វាយ ដោយបានធ្វើការដកហូត និងដុតបំផ្លាញចោលឧបករណ៍នេសាទ លបកន្ទុយកណ្តុរ  ចំនួន ៩២ ខ្សែ ប្រវែង ៧៥៦ ម៉ែត្រ ស្មើ ០២ ករណី  ក្នុងនោះក្រុមអធិការ កិច្ចជលផល បានធ្វើការដុតបំផ្លាញចោល ០១ ករណី នៅ ភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ  និង ០១ ករណីទៀត បានធ្វើការដុតបំផ្លាញចោល នៅភូមិអន់ឆ្អើត  ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter