ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ - នាយផ្នែករដ្ឋបាលជលផលពាមក្រសោប ចូលរួមជាមួយក្រុមការងារ នាយកដ្ឋាន អភិរក្សធនធានជលផល ចុះតាមដាន ការវិវត្តកន្សោមពងត្រីកាម៉ុង នៅចំណុច កោះកាពិ និងកោះមូល។ អ្នកចូលរួមចំនួន ០៦ នាក់ ស្រី ០២ នាក់ ។
- ផ្នែករដ្ឋបាលជលផលបូទុមសាគរ ចេញប្រតិបត្តិការក្នុងដែននេសាទ ក្នុងភូមិសាស្រ្តឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង តែពុំបានជួបប្រទះនឹង សកម្មភាពបទល្មើសជលផលឡើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម