ចូលរួមកិច្ចប្រជុំក្រុមលេខាគណ:កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា - ថៃ លើកទី២៣ រវាងយោធភូមិទី៣
ចេញ​ផ្សាយ ០៩ តុលា ២០១៩
123

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩   លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង នាយរងទទួលបន្ទុករួម ខណ្ឌរដ្ឋបាលជលផលកោះកុង និងលោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ចូលរួមកិច្ចប្រជុំក្រុមលេខាគណ:កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ  កម្ពុជា - ថៃ  លើកទី២៣  រវាងយោធភូមិទី៣ ជាមួយកងបញ្ជាការការពារព្រំដែន ច័ន្ទបុរី-ត្រាត។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញរាជធានីភ្នំពេញ ក្រោមអធិបតីភាពសហប្រធានឧត្ដមសេនីយ៍ទោ មុំ សាម៉ីឌី មេបញ្ជាការរងយោធភូមិភាគទី៣ (ភាគីកម្ពុជា) និងឧត្ដមនាវីទោវិ វ៉ាត់ ថងអាំផន នាយសេនាធិការ ការពារព្រំដែនច័ន្ទបុរី-ត្រាត ( ភាគីថៃ ) ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ  មន្ត្រីជំនាញដែលពាក់ព័ន្ធទាំងពីរភាគ្គី  សរុបចំនួន ១២៧ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter