ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សាលើឯកសារ សំណង់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពុំទាន់ចុះបញ្ជី នៅក្នុងមូលដ្ឋាន ស្រុកបូទុមសាគរ ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពីគណៈអភិបាលស្រុក ប្រធាន អនុប្រធាន ការិយាល័យជំនាញដែល ពាក់ព័ន្ធ មេឃុំ មេភូមិ ស្មៀនឃុំ នៅសាលាស្រុកបូទុមសាគរ ខេត្តកោះកុង អ្នកចូលរួមសរុបចំនួន ៤០ នាក់ ស្រី ០២ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម