អញ្ជើញចូលរួមបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយគោលគំនិតស្តីពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងការបោះជ្រើសរើសបេក្ខជនប្រតិភូតំណាង និងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសម្រាប់ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា
ចេញ​ផ្សាយ ២៣ កញ្ញា ២០១៩
145

ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត   បានអញ្ជើញចូលរួមបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយគោលគំនិតស្តីពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងការបោះជ្រើសរើសបេក្ខជនប្រតិភូតំណាង និងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសម្រាប់ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្រោមអធិបតីភាពលោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលមានអ្នកចូលរួម ៧០ នាក់ ស្រី ៣០ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter