ចូលរួមប្រជុំនៅតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ស្ដីពីការរៀបចំឯកសារព្រាងតាមជំនាញនីមួយៗ សម្រាប់ដាក់បញ្ចូលក្នុងកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា - ថៃ លើកទី២៣
ចេញ​ផ្សាយ ១៩ កញ្ញា ២០១៩
280

ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩  លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកអនុប្រធានការិយាល័យផលិកម្ម និងបសុព្យាបាល និងនាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមប្រជុំនៅតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង  ស្ដីពីការរៀបចំឯកសារព្រាងតាមជំនាញនីមួយៗ សម្រាប់ដាក់បញ្ចូលក្នុងកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ  កម្ពុជា - ថៃ  លើកទី២៣ នាពេលខាងមុខ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្ដមសេនីយ៍ទោ សុខ សុវត្ថិទុម  មេបញ្ជាការរងយោធភូមិទី៣ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ព្រមទាំងមានមន្ត្រីជំនាញចូលរួមសរុបចំនួន ៣០ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter