ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មាធិការទី១ ព្រឹទ្ធសភា
ចេញ​ផ្សាយ ១៩ កញ្ញា ២០១៩
133

ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកអនុប្រធានមន្ទីរ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មាធិការទី១ ព្រឹទ្ធសភាដើម្បីៈ ទីមួយ៖ស្ដាប់សេចក្តីរាយការណ៍ការងាររបស់ខេត្តនិងមន្ទីរអង្គភាពជុំវិញខេត្ត និងទីពីរ៖ ការដោះស្រាយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ បញ្ហាប្រឈម និងសំណូមពរនានារបស់ខេត្ត។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណៈកម្មការទី១ នៃព្រឹទ្ធសភា និងឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយលោក ផៃធូន ផ្លាមកេសន អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត-ថ្នាក់ដឹកនាំក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនិងមន្ទីរអង្គភាពនានាជុំវិញខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter