ចុះទៅយកនិយាមកា ដើម្បីកំណត់ទីតាំង ចំនួន០១កន្លែង សម្រាប់បង្កើតកន្លែងអភិរក្សជលផល
ចេញ​ផ្សាយ ១៦ កញ្ញា ២០១៩
161

ថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០១៩

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងនាយសង្កាត់រដ្ឋបាលជលផលថ្មស សហការជាមួយគណៈកម្មការសហគមន៍នេសាទតាមាឃ បានចុះទៅយកនិយាមកា ដើម្បីកំណត់ទីតាំង ចំនួន០១កន្លែង សម្រាប់បង្កើតកន្លែងអភិរក្ស ជលផលនៅក្នុងកន្លែងនេសាទសហគមន៍ តាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ អ្នកចូលរួមចំនួន ០៥ នាក់ ។ គាំទ្រដោយអង្គករ PFDA ។

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគ ០១ រូប ចូលរួមប្រជុំជាមួយគណៈកម្មការ និងសមាជិកសហគមន៏នេសាទ តំបន់ឆ្នេរសមុទ្រកោះខ្យង ស្តីពីការកំណត់កន្លែងសម្រាប់ អ្នករាវគ្រែងឈាមដោយដៃ និងអ្នកអូសគ្រែងឈាម ដោយម៉ាស៊ីន និងធ្វើផែនការ សកម្មភាពរបស់សហគមន៍ សម្រាប់ឆ្នាំ២០២០ នៅស្នាករសហគមន៏នេសាទកោះខ្យង ឃុំ    ជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង អ្នកចូលរួម ០៩នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter