ថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយរងខណ្ឌ មន្ត្រីខណ្ឌ និងលោកនាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ ចូលរួមប្រជុំស្ដីពី នីតិវិធីការចុះបញ្ជីការថែរក្សាសត្វត្រចៀកកាំជាលក្ខណ:គ្រួសារ " ជាមួយក្រុមការងារដឹកនាំដោយលោក អៀង សាវ៉េត ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល។ កិច្ចប្រជុំប្រព្រឹត្តទៅនៅអគារស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ០៧ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម