ំថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និងលោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមជាមួយមន្ទីរកិច្ចការនារី ដើម្បីចុះសំណេះសំណាលជាមួយប្រជាកសិករអំពីកិច្ចការស្ត្រី បញ្ហាប្រឈម តម្រូវលើវិស័យ កសិកម្ម ជម្រុញដល់ក្រុមសន្សំប្រាក់ និងកសិកម្មភូមិ។ ក្រោមការដឹកនាំរបស់លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង នៅឃុំជីខក្រោម និងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ឃុំជីខក្រោម ៣៤ នាក់ ស្រី ២៣ នាក់ ឃុំជីខលើ ៦០ នាក់ ស្រី ៤៩ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម