ចូលរួមសិក្ខាសាលាស្ដីពី ការពង្រឹងការអនុវត្តច្បាប់
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
153

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា  ឆ្នាំ២០១៩  នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកនាយផ្នែក  នាយសង្កាត់  រដ្ឋបាលព្រៃឈើ ក្រោមឱវាទខណ្ឌ សរុបចំនួន ០៦ នាក់   ចូលរួមសិក្ខាសាលាស្ដីពី ការពង្រឹងការអនុវត្តច្បាប់  សិក្ខាសាលាប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ  រាជធានីភ្នំពេញ  ក្រោមអធិបតីភាព ឯកឧត្ដម កែវ អូម៉ាលីស្ស  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ  និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានអង្គភាពនានា សរុបចំនួន ៣៨០នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter