ថ្ងៃពូធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ ខ្ញុំបាទបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្ដីពី "វឌ្ឍនភាពនៃការអនុវត្តការងារលំនៅដ្ឋាន" នៅសណ្ឋាគារកោះកុងស៊ីធី ដែលរៀបចំឡើងដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ី ចិន្ដា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងដែនដី និងលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដោយមានអ្នកចូលរួមមកពីមន្ទីរ-អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរដែនដីប្រមាណ ៧៥ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម