ពិធីដុតបំផ្លាញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬ លបប្រើស ១០០ ដែលជាប្រភេទឧបករណ៍នេសាទខុសច្បាប់
ចេញ​ផ្សាយ ១៣ សីហា ២០១៩
154

ថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងនាយសង្កាត់រដ្ឋបាលជលផលថ្មស សហការជាមួយសហគមន៍នេសាទតាមាឃ រៀបចំធ្វើពិធីដុតបំផ្លាញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬ លបប្រើស ១០០ ដែលជាប្រភេទឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចំនួន ២៩ ខ្សែ ប្រវែង ២៣២ ម៉ែត្រ ស្មើ ០១ ករណី  នៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ អ្នកចូលរួម ១១ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter