ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម សហការជាមួយក្រុមការងារថ្នាក់ក្រសួងកសិកម្ម ដែលមានឯកឧត្តម ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការជួយរដ្ឋមន្រ្តីទទួលបន្ទុកលើការងារលេខាធិការដ្ឋាន និងបច្ចេកទេសសម្រាប់ដីសម្បទានដីសេដ្ឋកិច្ច រួមសហការជាមួយអាជ្ញាធរស្រុក និងតំណាងក្រុមហ៊ុន Green Rich ដើម្បីចុះអង្កេត និងពិនិត្យទីតាំងដីមានទំនាស់ ដោយប្រជាពលរដ្ឋមកតាំងទីលំនៅ ដីនោះមានប្រមាណ ២៧ គ្រួសារ គឺស្ថិតនៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Green Rich។ និងពេលរសៀល បានបន្តកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងរកដំណោះស្រាយផ្សេងៗ នៅសាលប្រជុំសាលាខេត្ត ដែលមានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ចូលរួមផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម