ថ្ងៃច័ន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើដងទង់ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង មន្ត្រីការិយាល័យកសិ.ឧស្សាហកម្ម រួមសហការណ៍ជាមួយអាជ្ញាធរដែនដី ភូមិ-ឃុំ (ឃុំត្រពាំងរូង និងឃុំជ្រោយប្រស់) និងតំណាងក្រុមហ៊ុន Green Rich Group ចូលរួមផងដែរ ដោយចុះផ្តោតសំខាន់ទៅលើការចុះត្រួតពិនិត្យ និងបង្រា្កបការរំលោភបំពានដី នៅក្នុងសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន Green Rich Group។ ជាលទ្ធផលទទួលបានគឺ៖ ១- មានប្រជាពលរដ្ឋបោះបង្គោលសម្គាល់ដីចំនួន ២៧គ្រួសារ ក៏ប៉ុន្តែក្នុង២៧គ្រួសារ មានចំនួនខ្នងផ្ទះតែ ០៦ខ្នងផ្ទះទេ តែមាន ០២ខ្នងផ្ទះ មិនមានស្នាមមេដៃក្នុង ២៧គ្រួសារនេះ (ឡើង២៩ គ្រួសារ)។ ២- បញ្ជាក់ចំនួនក្បាលដីរបស់ប្រជាពលរដ្ឋ ២៧គ្រួសារនេះ បោះសម្គាល់ និង ០៦ខ្នងផ្ទះ គឺមិនស្ថិតនៅលើដីបរិស្ថាន ឬដីឧទ្យានុរក្សជាតិឡើយ គឺស្ថិតនៅលើដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់រដ្ឋទាំងអស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម