ថ្ងៃអង្គារ ២កើត ខែជេស្ធ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ លោកប្រធាន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម អនុប្រធាន មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយប្រធានការិយាល័យ កសិកម្មស្រុកស្រែអំបិល បានចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដំណាំបន្លែ និងនិតិវិធីរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្ម ជូនសហគមន៍សាមគ្គីធម៌ និងសហគមន៍អង្គភ្នំខ្លុង ស្រុកស្រែអំបិល មានអ្នកចូលរួមសរុប ៥០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម