ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្មាច់មានជ័យ សហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើបានចំនួន ០១ ករណី ពីបទប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត។ ពេលប្រតិបត្តិការបង្ក្រាបចាប់ពីចំណុចអូរស្រីស្រណោះផ្លូវបែកជាបួន ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ជនល្មើសបានបើករថយន្តរត់ រហូតដល់បែកកង់ទៅមុខលែងរួច នៅចំណុចដីឡូត៍ភូមិ ៤ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខណ:នោះជនល្មើសរត់គេចខ្លួនបាត់។ វត្ថុតាងរួមមាន : រថយន្តម៉ាក នីសាន់ ចំណុះ ៨តោន ចំនួន០១ គ្រឿង ពាក់ផ្លាកលេខ: ខេមរភូមិន្ទ 3-0642។ ១.ឈើអារចម្រុះប្រភេទ ចំនួន ២ , ៤១០ ម៉ែត្រត្រីគុណ ២.ឈើហ៊ុបមូល ប្រភេទលេខ ០២ ចំនួន ០៦កំណាត់ ស្មើនឹង ៥,៧១១ ម៉ែត្រត្រីគុណ ៣.តុឈើម្រះព្រៅ ចំនួន ០១ ឈុត។ វត្ថុតាងទាំងអស់រក្សាទុក បណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម