ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី " ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩ " ភ្ជាប់នឹងវគ្គបណ្តុះបណ្តាលស្តីពី "ការរៀបចំផែនការសកម្មភាពសម្រាប់ការគ្រប់គ្រងនិងកែលម្អរមណីយដ្ឋានឆ្នេរខ្សាច់ " នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក និងលោកផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង ដោយមានអ្នកចូលរួម ៣៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម