ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ចំនួន ០២នាក់ ចូលរួមសម្របសម្រួលក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីវិធានរុក្ខវប្បកម្មសម្រាប់ប្រើប្រាស់ព្រៃស្មាច់ប្រកបដោយនិរន្តរភាព តាមរយៈការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ នៅសហគមន៍ព្រៃឈើសាមគ្គីព្រៃជីក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ វគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល មានអ្នកចូលរួមសរុបចំនួន ២១ នាក់ ក្នុងនោះមានស្ត្រីចំនួន ១៥ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម