ថ្ងៃច័ន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មន្ត្រី ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ សរុបចំនួន ១២ នាក់ បានចុះបង្ក្រាប បទល្មើសទន្ទ្រានកាន់កាប់ ដីចំការឈើអាកាស្យារបស់រដ្ឋ
ស្ថិតនៅភូមិ ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ក្រុមការងារបានដកបង្គោលបេតុងបានចំនួន ៦៧ បង្គោល ដែលបានបោះ ហ៊ុមព័ទ្ធកាន់កាប់ដីដោយខុសច្បាប់។ វត្ថុតាងទាំងអស់ បានយកទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើដងទង់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម