ថ្ងៃព្រហស្បត្ត៍ ១១រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើចំនួន ១២នាក់ ដោយសហការជាមួយមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង
ចំនួន០៦នាក់ កងរាជអាវុធហត្តខេត្ត អាជ្ញាធរដែនដី ធ្វើការចុះបង្ក្រាបបទល្មើសទន្ទ្រានយកដីចំការឈើអាកាស្យា របស់ខណ្ឌរដ្ឋបាលព្រៃឈើ នៅភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទទួលបានលទ្ធផលដូចខាងក្រោម៖
-ដកបង្គោលកូនឈើហ៊ុំព័ទ្ធវាទយកដីចម្ការឈើរដ្ឋធ្វើកម្មសិទ្ធិឯកជនបានចំនួន ២៨៤ បង្គោល
-ដកបង្គោលបេតុងហ៊ុំព័ទ្ធវាតយកដីចម្ការឈើរដ្ឋធ្វើកម្មសិទ្ធិឯកជនបានចំនួន ៣៤៩ បង្គោល
-រុះផ្ទះខ្ទមសង់ខុសច្បាប់ លើដីចម្ការឈើរដ្ឋបាន ចំនួន ០៣ ខ្ទម ។
វត្ថុតាងទាំងអស់ បានដឹកជញ្ជូនយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើដងទង់ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម