ថ្ងៃសៅរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើចំនួន ០៥ នាក់ ចុះបិទផ្សាយសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការបញ្ឈប់សកម្មភាពកាប់ទន្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបុគ្គលឯកជនបានចំនួន ១០ ផ្ទាំង (ព្រីនជាស្ទីកគ័រខ្នាត១០០ ស.ម x ៧០ ស.ម) នៅតាមផ្លូវចូលសំខាន់ៗ និងក្នុងចម្ការឈើអាកាស្យា ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម